អន្តរជាតិះ- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃសុក្រថា លោកកំពុងស្នើសុំឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារជាបន្ទាន់លើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុម Hezbollah បន្ទាប់ពីកងរក្សាសន្តិភាពពីរនាក់បានរងរបួសកាលពីម្សិលមិញដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតប៉មយាមរបស់ពួកគេនៅភាគខាងត្បូងប្រទេសលីបង់។
– លោក Biden បានថ្លែងបែបនោះនៅពេលដែលអ្នកសារព័ត៌មាន សួរ ទៅលោក ខណពេលនៃសន្និសិទសារព័ត៌មាន នៅ សេតវិមាន។ ការថ្លែងរបស់លោក បៃ ដិន ចំពេល មាន ការ ថ្កោលទោស អ៊ីស្រាអែល ពី ប្រមុខ UN និង សម្ព័ន្ធមិត្ត លោក ខាង លិច នៅពេលដែលអ៊ីស្រាអែលបើកការបាញ់ប្រហារលើមូលដ្ឋានរបស់កងកម្លាំង UN បណ្តាលឲ្យរងរបួស ២ នាក់៕
No comments:
Post a Comment