ផូស៊ីល ឈើ ដែល ត្រូវ បាន រក ឃើញ នៅ ភ្នំ កងវ៉ា ខេត្ត បន្ទាយ មានជ័យ កាល ពី ខែ កញ្ញា។ ក្រសួង បរិស្ថាន
អ្នក ស្រាវជ្រាវ នៃ ក្រសួង បរិស្ថាន បាន រក ឃើញ ផូស៊ីល ឈើ ដែល មាន អាយុកាល ចាស់ ជាង គេ នៅ ខេត្ត បន្ទាយ មានជ័យ ដែល មាន អាយុកាល ចន្លោះ ពី ២៥២ ដល់ ២៩៩ លាន ឆ្នាំ។
លោក ខ្វៃ អាទិត្យា អ្នក នាំ ពាក្យ ក្រសួង បរិស្ថាន បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃ នេះ ថា ក្រុម អ្នក ស្រាវ ជ្រាវ របស់ ក្រសួង បរិស្ថាន ដឹកនាំ ដោយ លោក លឹម វណ្ណច័ន្ទ ប្រធាន ការិយាល័យ បេតិកភណ្ឌ វប្បធម៌ នៃ អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន បាន ស្រាវ ជ្រាវ រក ឃើញ ផូស៊ីល ឈើ នេះ នៅ ភ្នំ កងវ៉ា ក្នុង ក្រុង សិរីសោភ័ណ នៅ ក្នុង ខែ កញ្ញា ឆ្នាំ ២០២៤ កន្លង ទៅ ថ្មីៗ។
លោកបានបញ្ជាក់ថា ក្រុម ការងារ បាន ទទួល ព័ត៌មាន ពី ប្រធាន មន្ទីរ បរិស្ថាន ខេត្ត បន្ទាយ មានជ័យ ហើយ បាន ចុះ ទៅ ពិនិត្យ នៅ ក្នុង រណ្តៅ ដី មួយ កន្លែង នៅ ជើង ភ្នំ កងវ៉ា ហើយ បាន កាយ ស្រទាប់ ដី ឬ ថ្ម និង បាន ឃើញ ផូស៊ីល ដើម ឈើ មួយ ចំនួន។
ផូស៊ីល ឈើ ដែល ត្រូវ បាន រក ឃើញ នៅ ភ្នំ កងវ៉ា ខេត្ត បន្ទាយ មានជ័យ កាល ពី ខែ កញ្ញា។ ក្រសួង បរិស្ថាន
លោក បន្ត ថា៖ «អ្នក ជំនាញ ធ្លាប់ បាន ចុះ សិក្សា ពិនិត្យ ទីតាំង ភ្នំ កងវ៉ា នា ពេល កន្លង មក និង តាម រយៈ ការ សិក្សា ប្រៀប ធៀប នេះ ផូស៊ីល ឈើ ទាំង នោះ អាច ស្ថិត នៅ លើ កោះ ឬ ដីគោក ក្នុង ពេល មួយ គឺ ក្នុង សម័យកាល ភ័រមៀន (Permian) ដែល មាន អាយុ (២៥២ ដល់ ២៩៩ លាន ឆ្នាំ) ក្នុង ស័ក Paleozoic»។
បើ តាម លោក ខ្វៃ អាទិត្យា ផូស៊ីល ឈើ នេះ គឺ ជា ផូស៊ីល មួយ ក្នុង ចំណោម ផូស៊ីល ចំណោម ផូស៊ីល ជាច្រើន ដែល រក ឃើញ នៅ តំបន់ ការពារ ធម្មជាតិ ចំនួន ១៤ កន្លែង ក្នុង នៅ ក្នុង ខេត្ត រតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និង បន្ទាយ មានជ័យ។
ផូស៊ីល ឈើ ដែល ត្រូវ បាន រក ឃើញ នៅ ភ្នំ កងវ៉ា ខេត្ត បន្ទាយ មានជ័យ កាល ពី ខែ កញ្ញា។ ក្រសួង បរិស្ថាន
លោក ថា ការ សិក្សា ស្រាវ ជ្រាវ ផូស៊ីល នៅ ក្នុង ខេត្ត បន្ទាយមានជ័យ បាន ចាប់ ផ្តើម ពី ឆ្នាំ ២០១៩ ដោយ នៅ ខេត្ត នេះ អ្នក ស្រាវជ្រាវ បាន រក ឃើញ ស្ថានីយ ផូស៊ីល នៅ ស្ថានីយ ចំនួន ១២ កន្លែង រួម មាន ផូស៊ីល សត្វ សមុទ្រ ខ្យង ផ្កាថ្ម លៀស ជាដើម។
សម្រាប់ ខេត្ត បន្ទាយ មានជ័យ ការសិក្សា ស្រាវជ្រាវ ផូស៊ីល ត្រូវ បាន ធ្វើ ឡើង នៅ តំបន់ បេតិភណ្ឌ ធម្មជាតិ ភ្នំបាក់ ភ្នំ ជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន ឬ ភ្នំ ដូងព្រះ ដែល ទាំង អស់ នោះ ជា ស្ថានីយ ផូស៊ីល សត្វ សមុទ្រ ធំជាង គេ នៅ កម្ពុជា បូករួម នឹង ផូស៊ីល ឈើ ខ្លះ ដែរ។
កាល ពី ឆ្នាំ ២០២១ ក្រសួង បរិស្ថាន ក៏ បាន រក ឃើញ ផូស៊ីល ឆ្អឹង ស្មងជើង ដាយណូស័រ នៅ តំបន់ ការពារ ធម្មជាតិ កោះ ប៉ោ ក្នុង ដែន ជម្រក សត្វព្រៃ តាតៃ ឃុំ បាក់ ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះកុង។ ផូស៊ីល នេះ មាន អាយុ កាល ៦៥លាន-១៩០លានឆ្នាំមុន ហើយ ជា ផូស៊ីល ឆ្អឹង សត្វ ដំបូង គេ ដែល រក ឃើញ នៅ កម្ពុជា៕
No comments:
Post a Comment