បាត់ដំបង:ព្រឹកថ្ងៃសៅរ៍ ១រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៩ ខែតុលា ឆ្នាំ ២០២៤ នេះ
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសារធារណ:ការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះចែកអំណោយមូលនិធិ សម្តេចក្រឡាហោម ដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៧៥គ្រួសារ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងពិធីក៏មានវត្តមានឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបងអញ្ជើញចូលរួមដែរ ។
ស្ថិតក្នុងបរិយាកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្ដាលភូមិទាំងប្រាំនៃសង្កាត់ចំការសំរោង និងគណៈប្រតិភូជាច្រើននាក់ទៀត ។
អំណោយទទួលបានក្នុងមួយគ្រួសាររួមមាន ÷ អង្ករ២០គីឡូ មី១កេស ត្រីខ១យួ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២យួរ កន្សែងពោះគោ១ ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដឹកនាំដោយ ឯកឧត្ដម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
ជានិច្ចជាកាលសង្កេតឃើញថាក្រុមការងារមូលនិធិសម្តេចក្រឡាហោមមនុស្សធម៌តែងតែផ្គត់ផ្គង់ដល់ប្រជាជនទីទាល់ក្រក្នុងមូលដ្ឋានខេត្តបាត់ដំបង និងខេត្តផ្សេងទៀត៕
No comments:
Post a Comment