នាយប៉ុស្តិ៍ និងមន្រ្តីគយ ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន កំពុងសម្ងំស្ងៀមបង្កើតភាពពុករលួយ បើកដៃឲ្យពួកឈ្មួញរកស៊ីបទល្មើសគេចពន្ធ ចេញឥវ៉ាន់យ៉ាងរលូនពីប្រទេសថៃនៅកណ្តាលយប់ជ្រៅ ដោយគ្មានការទប់ស្កាត់..! - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Tuesday, October 22, 2024

នាយប៉ុស្តិ៍ និងមន្រ្តីគយ ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន កំពុងសម្ងំស្ងៀមបង្កើតភាពពុករលួយ បើកដៃឲ្យពួកឈ្មួញរកស៊ីបទល្មើសគេចពន្ធ ចេញឥវ៉ាន់យ៉ាងរលូនពីប្រទេសថៃនៅកណ្តាលយប់ជ្រៅ ដោយគ្មានការទប់ស្កាត់..!




(បន្ទាយមានជ័យ) : មកដល់ពេលនេះក្រុមការងារសារព័ត៌មានយើងមិនទាន់បានការបំភ្លឺណាមួយ ពីមន្រ្តីច្រកទ្វារតំបន់បឹងត្រកួន នៅឡើយទេ ខណៈដែលក្រុមការងារព័ត៌មានយើងបានចុះយកព័ត៌មាននៅពេលរាត្រី នៅច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយក៏បានឃើញជាក់ស្តែងនឹងផ្តិតយករូបភាពនៃឡានដឹកទំនិញសំពីងសំពោង ដោយគ្មានការត្រួតពិនិត្យចេញពីប្រទេសថៃយ៉ាងអណាធិបតេយ្យ ដែលក្រុមការងារយើង បានដាក់ការសង្ស័យថាជាប្រភេទឥវ៉ាន់ដែលគេចពន្ធ ដោយយោងទៅតាមពេលវេលា ជាទូទៅច្រកទ្វារតំបន់បិទទ្វារនៅវេលាម៉ោង៥ល្ងាច ប៉ុន្តែពេលយប់ជ្រៅ បែរជាមានឡានដឹកឥវ៉ាន់ចេញចូល យ៉ាងសេរីដោយគ្មានការត្រួតពិនិត្យពីមន្រ្តីច្រកណាមួយឡើយ ។


ក្នុងនោះភ្លាមៗដែរ ក្រុមការងារសារព័ត៌មានយើង បានព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺ  ពីលោក អនុសេនីយ៍ឯក ឡូយ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បឹងត្រកួន នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ តាមប្រព័ន្ធ What's up មុននឹងសារព័ត៌មានយើងធ្វើការចុះផ្សាយ ប៉ុន្តែលោកមិនមានការតបឆ្លើយរឺបំភ្លឺមកវិញទេ រហូតមកដល់ព្រឹកស្អែក ក៏ក្រុមការងាររបស់យើងព្យាយាមទាក់ទងបន្តទៀតដែរ តែលោកមិនតបឆ្លើយ រហូតខលតាមលេខទៀត ក៏លោកមិនទទួល មានន័យថាមិនមានការបំភ្លឺណាមួយឡើយ ដោយសារហេតុផលនឹងព័ត៌មានដែលយើងទទួលបាននេះ គឺជាចំណុចរសើបអវិជ្ជមានរបស់លោកនាយប៉ុស្តិ៍ ទើបមិនមានការបំភ្លឺច្បាស់លាស់ ។


រាល់ភាពអសកម្មរបស់មន្រ្តីច្រកក្នុងការទប់ស្កាត់បទល្មើស គឺជាការព្រួយបារម្ភណ៍របស់ថ្នាក់ដឹកនាំ ដែលខំទុកចិត្តមន្រ្តី ប្រគល់តួនាទីឲ្យការពារច្រក តែបែរជានាំគ្នាសម្ងំបណ្តោយឲ្យឥវ៉ាន់គេចពន្ធ ចេញចូលនៅកណ្តាលយប់ជ្រៅ ហើយគ្មានការត្រួតពិនិត្យ បង្កើតភាពពុករលួយ យ៉ាងអណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ដែលជាហេតុធ្វើឲ្យបាត់បង់នូវចំណូលថវិការជាតិយ៉ាងធ្ងន់ធ្ងរ ហើយផ្ទុយនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ ។


គ្រប់បណ្តាច្រកទ្វារតំបន់ទាំងអស់គឺបិទទ្វារត្រឹមវេលាម៉ោង៥ល្ងាច ផុតម៉ោងរដ្ឋបាល តែច្រកមួយនេះនៅតែរង់ចាំបន្តបើកទ្វារទំនិញដែលផុតម៉ោងចេញ ពោលគឺឥវ៉ាន់ដែលគេចពន្ធចេញយ៉ាងសេរីនៅពេលយប់ ។


ថ្មីៗនេះមន្រ្តីដែលអសកម្មហើយផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ដែលតែងតែបង្កើតភាពពុករលួយ ដែលធ្វើឲ្យខូចឈ្មោះដល់មន្រ្តីល្អៗ ថ្នាក់ដឹកនាំកំពូលរបស់យើង តែងតែមានវិធានការព្រមាន រឺដកចេញពីតួនាទី ក្រោមកណ្តាប់ដៃដែករបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ។


សារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពី លោកនាយប៉ុស្តិ៍ និងមន្រ្តីគយ ប្រចាំច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ២៤/២៤ម៉ោង ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages