បាត់ដំបង:នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអាស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សាលាចំណេះដឹងទូទៅ ឌូវីសាខារំចេក ខេត្តបាត់ដំបង
បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែដំណាច់ឆ្នាំ ២០២៣-២០២៤ ព្រមទាំងមេដាយមាស ប្រាក់ សំរឹទ្ធិ ក្នុងកម្មវិធីប្រឡងប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ជូនសិស្សានុសិស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ខែម រស្មី ជាស្ថាបនិក និងអគ្គនាយកនៃក្រុមឌូវី អ៉ិនណេសិនណល និងគណៈគ្រប់គ្រងសាលាគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ។
ថ្លែងក្នុងឧិកាសនោះលោកខែម រស្មី បានមានប្រសាសន៍ថាអគារសិក្សានៅបុរីរំចេកនេះ បើគិតទាំងទិញដី នឹងសាងសង់គឺចំណាយថវិកាអស់ ៣លានដុល្លាជាង ហើយលោកនិងបន្តស្ថាបនា នៅអគារសិក្សាបន្ថែមទៀតក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកបានធ្វើការប្តេជ្ញាថា លោកនិងពង្រីកវិស័យអប់រំរហូតដល់ដង្ហើមចុងក្រោយរបស់លោក។
លោកបន្តថ្លែងទៀតថា បាវចនារបស់សាលា មាន វិន័យ សិលធម៌និងចំណេះដឹងសាកល រៀនប៉ុណ្ណាក៏ដោយបើគ្មាន វិន័យ និងសិលធម៌ ទោះបីបានសញ្ញាបត្រប៉ុណ្ណាក៏មានតម្លៃដែរ អ៊ីចឹងហើយសាលាចំណេះដឹងទូទៅ ឌូវីគឺជាស្ពានចម្លងប្អូនៗសិស្សានុសិស្សទៅកាន់ពិភពលោកទាំងមូល។
លោកមានការសង្កត់ធ្ងន់ទៅលើការអប់រំ ទូទៅ និងចំណេះដឹងសាកល ដើម្បីឈោងចាប់សកលភាវូបនីយកម្ម។
ស្ថិតក្នុងកម្មវិធីនោះឃើញមានវត្តមាន លោកឱពុក អ្នកម្តាយ និងអណាព្យាបាលសិស្សជាច្រើនរូប អញ្ជើញចូលរួមលើកទឹកចិត្តដល់កូន ក្មួយ ចៅរបស់គាត់ដែលខិតខំប្រឹងប្រែងរយះពេល១ឆ្នាំកន្លងមកដែលទទួលបានលទ្ធផលល្អជាទីគាប់ចិត្តដំណាច់ឆ្នាំ២០២៣-២០២៤។
ពិធីនោះប្រារពធ្វើនៅវិមានចំរើនមង្គល ចំការដូង ផ្លូវជាតិ៥៧ ស្រុកសង្កែ ខេត្តបាត់ដំបង។
ចុងបញ្ចប់នៃពិធីនោះមានការប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់ភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែដំណាច់ឆ្នាំ ២០២៣-២០២៤ ព្រមទាំងមេដាយ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង៕
No comments:
Post a Comment