ក្រុមអ្នកនិយមបរិភោគសត្វសុនខក្នុងប្រទេសកូរ៉េខាងត្បូង នាំគ្នាតវ៉ាប្រឆាំងនឹងគម្រោងច្បាប់របស់រដ្ឋាភិបាល - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Wednesday, October 9, 2024

ក្រុមអ្នកនិយមបរិភោគសត្វសុនខក្នុងប្រទេសកូរ៉េខាងត្បូង នាំគ្នាតវ៉ាប្រឆាំងនឹងគម្រោងច្បាប់របស់រដ្ឋាភិបាល

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារ ទី៨ ខែតុលាម្សិលមិញ ក្រុមបាតុករកូរ៉េខាងត្បូងរាប់រយនាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យមានការបន្ធូរបន្ថយនូវគម្រោងច្បាប់របស់រដ្ឋាភិបាល ក្នុងការហាមប្រាមជួញដូរនិងបរិភោគសត្វសុនខ ។

ក្រុមអ្នកតវ៉ាមួយចំនួនដែលជាម្ចាស់កសិដ្ឋាន និងអ្នកនិយមបរិភោគសត្វសុនខ បាននាំគ្នាធើ្វការកោរសក់បង្ហាញការមិនពេញចិត្តចំពោះវិធានការថ្មីនេះ ខណៈដែលការបរិភោគសត្វសុនខ ធ្លាប់ត្រូវគេចាត់ទុកជាទម្លាប់តាំងពីបុរាណកាលរបស់ប្រជាជនកូរ៉េនៅតាមតំបន់មួយចំនួន។

ការតវ៉ាខាងលើនេះ មានការចូលពីប្រធានសមាគមអ្នកចិញ្ចឹមសត្វសុនខសម្រាប់ការជួញដូរ លោក Lee Gui-jae ដែលបានធើ្វការកោរសក់សម្តែងក្តីព្រួយបារម្ភចំពោះស្ថានភាពរបរចិញ្ចឹមជីវិតទៅថ្ងៃមុខរបស់ប្រជាសមាគម ដោយសារតែការដាក់បម្រាមរបស់រដ្ឋាភិបាល។

ពាក់ព័ន្ធនឹងរឿងនេះ កាលពីខែកញ្ញាកន្លងទៅ ខាងក្រសួងកសិកម្មកូរ៉េខាងត្បូងបានប្រកាសនឹងផ្តល់កន្លែងស្នាក់នៅថ្មីសម្រាប់ពពួកសត្វសុនខ ដែលគេបង្កាត់មកសម្រាប់ការជួញដូរសរុបជាង ១លានក្បាល និងផ្តល់ជំនួយឧបត្ថម្ភដល់ម្ចាស់កសិដ្ឋាន ដើម្បីសម្រួលដល់ការសម្របខ្លួនរបស់ពួកគេចំពោះវិធានការហាមប្រាមរបស់រដ្ឋាភិបាល ដែលនឹងត្រូវចូលជាធរមាននៅដើមឆ្នាំ ២០២៧ ។

ដើម្បីសម្រេចកិច្ចការមួយនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមចំណាយថវិកាសរុប ១០០ពាន់លានវ៉ុន ស្មើនឹង ៧៥លានដុល្លារអាម៉េរិក សម្រាប់ផ្តល់ជូនពលរដ្ឋដែលប្រកបរបរចិញ្ចឹមសុនខ និងម្ចាស់ភោជនីយដ្ឋានរងផលប៉ះពាល់ ដើម្បីជាថ្នូរនឹងការបញ្ចប់អាជីវកម្មទាំងស្រុង៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages