កំពង់ធំ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងរងរបួស ២នាក់ នៅលើកំណាត់ផ្លូវជាតិ១០២ ស្ថិតក្នុងភូមិបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នា២០២៤។ ក្នុងករណីនេះស្ត្រីជាម្ដាយបានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូន២នាក់ទៀតរងរបួសធ្ងន់។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កមានឈ្មោះ ស៊ុយ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបារាយណ៍ បានរត់គេចខ្លួនដោយសុវត្ថិភាព បើកបររថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7098 បើកបរក្នុងល្បឿនលឿន។
សមត្ថកិច្ច បានឱ្យដឹងថា ភាគីម៉ូតូបើកបរដោយឈ្មោះ យ៉ោក វណ្ណនី អាយុ៣៧ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។ ចំណែកអ្នករួមដំណើរជាកូនទាំង២នាក់ ឈ្មោះ គុណ ស៊ីណែត ភេទប្រុស អាយុ១៥ឆ្នាំ របួសស្រាល និង ឈ្មោះ គុណ ឧត្តម ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបកូន ដោយម៉ូតូមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក CAMRY បាឡែន បានបើកមកពីកើតទៅលិច ទំនងជាឡើងជែង ក៏បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងតែម្តង៕
Wednesday, October 9, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកបារាយណ៍ បើករថយន្តបុកមនុស្សស្លាប់ម្នាក់ របួស២នាក់ រួចគេចខ្លួនបាត់
នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកបារាយណ៍ បើករថយន្តបុកមនុស្សស្លាប់ម្នាក់ របួស២នាក់ រួចគេចខ្លួនបាត់
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About 1 Movie
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 089262 223 / 097 444 5524 សូមអរគុណ!
No comments:
Post a Comment