បន្ទាយមានជ័យ ៖ កម្លាំងនគរបាល កាពារព្រំដែនប៉ុស្តិ៍ចំបក់បានឃាត់ខ្លួនពលរដ្ឋ ចំណាកស្រុក បម្រុងឆ្លងដែនដោយខុសច្បាប់ ចំនួន០៥នាក់យកមកអប់រំណែនាំ ។
– លោក វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលដឹកនាំការងារនគរបាល ប៉ុស្តិ៍ចំបក់ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ០៥នាក់ត្រូវបានឃាត់ខ្លួនក្នុងករណី បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅចំណុចទល់មុខមណ្ឌលសុខភាព ឃុំបឹងបេង ក្នុងភូមិសាស្ត្រប៉ុស្ដិ៍ចំបក់ ស្ថិតនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
– លោកវរៈសេនីយ៍ទោ បានបន្តរថា ពលរដ្ឋ ចំនួន០៥នាក់ (ប្រុស ០៣នាក់និងស្រី០២នាក់ ) និងម៉ូតូចំនួន ០១គ្រឿងស៊េរីឆ្នាំ២០០៧ ស្លាកលេខ បាត់ដំបង 1C-7304 ចំណែកម្ចាស់ម៉ូតូចំនួន០២នាក់ បានរត់គេចខ្លួន។
ប្រជាពលរដ្ឋទាំងអស់មានទីលំនៅក្នុងខេត្តចំនួន០២គឺ÷
– ខេត្តបាត់ដំបង ចំនួន០៤នាក់ ស្រី ០២នាក់
– ខេត្តព្រៃវែង ចំនួន០១នាក់។
– បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច ក៏បានឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។
– ដោយឡែកម៉ូតូចំនួន ០១ គ្រឿងខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូ៕

No comments:
Post a Comment