កិច្ចប្រជុំប្រចាំតាមដាន បន្តការអនុវត្តសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍ - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Monday, November 11, 2024

កិច្ចប្រជុំប្រចាំតាមដាន បន្តការអនុវត្តសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍



ខេត្តតាកែវ: ថ្ងៃទី 9 ដល់ 11 ខែវិច្ឆិកាឆ្នាំ 2024អង្គការក្រុមការងារដោះស្រាយទំនាស់ដែលហៅកាត់ថា(កដទ)បានរៀបចំកិច្ចប្រជុំតាមដាននិងការអនុវត្តគម្រោងសារព័ត៌មានសន្តិភាពនិងការកសាងសន្តិភាពសហគមន៍។

ក្រោមអធិបតីភាព កញ្ញាស្រី សុធាវី នាយិកាអង្គការក្រុមការងារដោះស្រាយទំនាស់បានដឹកនាំកិច្ចប្រជុំការអនុវត្តគម្រោងដែលមាន ការអញ្ជើញចូលរួមពីសំណាក់លោកប្រធានសហគមន៍លោកនាយប៉ុស្តិ៍និងបណ្ដាញសារព័ត៌មាន និងសារព័ត៌មានសហគមន៍ទាំង ៨ខេត្តដែលមានសមាសភាពចូលរួមចំនួន 41រូប។

កិច្ចប្រជុំនោះមានគោលបំណងដើម្បីប្រមូលធាតុចូលក៏ដូចជាសកម្មភាពការអនុវត្តទៅលើគម្រោងរបស់អង្គការ(កដទ)ឬACT និងមានគោលបំណងសំខាន់ៗបីរួមមាន:

1-ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍របស់ឃុំនីមួយៗនិងចែករំលែកនូវរឿងរ៉ាវនៃការផ្លាស់ប្ដូរ។ 


2-ចែករំលែកនិងឆ្លុះបញ្ចាំងអំពីបទពិសោធន៍នៅក្នុងការយកចំណេះដឹងទៅអនុវត្តនិងការវិភាគសង្គម

- 3 ផ្ដល់ឱកាសដល់បណ្ដាញគម្រោងបានទស្សនា ទស្សនកិច្ចសិក្សានិងស្វែងយល់អំពីស្ថានភាពការអនុវត្តនគម្រោងរបស់ទាំង 10 ខេត្តដែលជាខេត្តគោលដៅរបស់គម្រោងសម្រាប់ឆ្នាំ 2022-2024 ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ រួមទាំងលទ្ធផលដែលបានមកពីការអនុវត្តគម្រោងរបស់ACT។


ស្ថិតនៅក្នុងបរិយាកាសដ៏សោមនស្សរីករាយនោះកញ្ញាស្រីសុធាវី ជានាយិការរបស់អង្គការក្រុមការងារដោះស្រាយទំនាស់ បានមានប្រសាសន៍ស្វាគមន៍ដល់អង្គពិធីក្នុងកិច្ចប្រជុំ និងរំលឹកអំពីកម្រោងទាំងមូលវិញ។

បណ្ដាញដែលអញ្ជើញមកតាមបណ្ដារាជធានីទាំង៨ខេត្តបានអញ្ជើញឡើងរៀបរាប់ និងធ្វើបទបង្ហាញ់បទពិសោធន៍ការងារដែលកន្លងមកដែលធ្វើនៅក្នុងសហគមន៍។


ក្រោយបញ្ចប់កិច្ចប្រជុំនោះ បានផ្តល់ឱកាសឲ្យសិក្ខាកាមចុះទៅធ្វើ ទស្សនកិច្ចសិក្សានៅតំបន់ថ្ម៣ដុំ បឹងអភិរក្សសត្វស្លាបគឺនៅចំនុចបឹងព្រែកល្ពៅ បឹងអូរជ្រៅដើម្បីគោលបំណង ទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា វៀតណាមក៏ដូចជាទៅទស្សនាសត្វស្លាបដ៏កម្រដែលស្ថិតនៅក្នុងស្រុកបូរីជលសាខេត្តតាកែវ។


គួរបញ្ជាក់ផងដែរថាសិក្ខាកាមអញ្ជើញមកតាមបណ្ដារាជធានីខេត្តទាំង 8 គឺ មានទឹកចិត្តសប្បាយរីករាយ ឃើញពីទស្សនីយភាពថ្មី របស់ប្រជាពលរដ្ឋរស់នៅតាមក្រវ៉ាត់ព្រំដែន៕

ការរស់នៅលើទឹករបស់ប្រជានេសាទក្នុងសហគមន៍ភូមិក្តុលជ្រុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages