សៀមរាបថ្ងៃទី១៩ -២០ខែវិច្ឆិកាឆ្នាំ២០២៤ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលហៅកាត់ថាCCIM ក្រោមការឧបត្ថម្ភពីប្រទេសស៊ុយអែតSverige និងមូលនិធិអង្គការយូណែស្កូUNESCOបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់គុណភាពដល់អ្នកសារព័ត៌មានអំពីការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានតាមរយះអក្ខរកម្មឌីជីថលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងការកសាងសង្គមដែលទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ទៅលើការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាននៅកម្ពុជាដើម្បីលើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ សរសេរព័ត៌មាន និងសេចក្តីការណ៍ ពិសេសស្តីពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ និងមាតិការព័ត៌មានដែលមានគុណភាពគ្រប់ជ្រុងជ្រោយ និងស្របទៅតាមក្រមសីលធម៌វិជ្ជាជីវះនៃរបបសារព័ត៌មានឆ្នាំ១៩៩៥ហើយជាព័ត៌មានពិតក្នុងការបម្រើប្រយោជន៍សង្គមជាតិ។
វគ្គបណ្តុះបណ្តាលគឺមានវត្ថុបំណងចំនួន៣
១ -ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងបន្ថែមអំពីចំនេះដឹងវិទ្យាសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុនិងមូលហេតុឬសគល់នៃការបម្រែបម្រួលអាកាសធាតុទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា។
២-ដើម្បីបង្កើនសមត្ថភាពអ្នកសារព័ត៌មានក្នុងការកំណត់អត្តសញ្ញាណព័ត៌មានទាក់ទងនិងការប្រែប្រួលអាកាសធាតុនិងរាយការណ៍អំពីបរិស្ថាន។
៣-ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន(DMIL)ដូច្នេះពួកគេអាចប្រើប្រាស់DMILក្នុងការរាយការណ៍ព័ត៌មានដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនិងការប្រែប្រួលអាកាសធាតុ។
ក្នុងវគ្គបណ្តុះបណ្តាលនោះគឺមានសិក្ខាកាមអញ្ជើញ និងនិមន្តចូលរួមចំនួន៣២អង្គនាក់ដែលមកតាមបណ្តាខេត្តចំនួន៦ គឺខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្តាយមានជ័យ ឧត្តរមានជ័យ នឹងព្រះវិហារ។
ទីតាំងសិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ធាគារAmber Hotel ក្រុងសៀមរាប
ក្នុងវគ្គបណ្តុះបណ្តាលសង្កេតឃើញថាសិក្ខាកាមមានការយល់ដឹងខ្ពស់អំពីប្រធានបទពាក់ព័ន្ធពីការបម្រែបម្រួលអាកាស់ធាតុជុំវិញពិភពលោកនិងប្រទេសកម្ពុជា និងដើម្បីឆ្លើយតបទៅនិងគម្រោង សិក្ខាកាមបានធ្វើការប្តេជ្ញាក្នុងការយកចំណេះដើម្បីស្រាវជ្រាវ សរសេរព័ត៌មាន និងរាយការណ៍ ពីការប្រែប្រួលអាកាសធាតុក្នុងប្រទេស
កម្ពុជា។
អត្ថបទដោយ:រតនា
No comments:
Post a Comment