(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់បណ្តាញដែលអញ្ជើញមកពីបណ្តារាជធានីខេត្តក្រុងទាំង១០ ចំនួន ៩៦នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពី {{ផ្សព្វផ្សាយសន្តិភាព និងការកសាងសន្តិភាពសហគមន៍}}
ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើង
•ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
•លោក ភីតធ័រ អេរ៉ូមនាយកអង្គការ Danmission ប្រចាំនៅកម្ពុជានិងជាម្ចាស់ជំនួយផ្ទាល់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់។
•កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
រួមទាំងអស់លោក លោកស្រីជាមន្ត្រីមកពីមន្ទីរព័ត៌មានរាជធានីខេត្ត និងអស់លោក លោកស្រីជាតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ នឹងអង្គការដៃគូទាំងអស់។
នាឱកាសនេះដែរ កញ្ញាស្រី សុធាវីនាយិកាអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់បានអញ្ជើញឡើងឆ្លុះបញ្ចាំង អំពីគម្រោងដែលបានអនុវត្តកន្លងមក។
និងថ្លែងអំណរគុណទៅដល់បណ្ដាញ ដែលខំយកចិត្តទុកដាក់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងតាមដានការអនុវត្តន៍រយ:ពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤កន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ឲ្យមានការប្រុងប្រយ័ត្នក្នុងបដិបត្តិសង្គមឌីជីថលបច្ចុប្បន្នគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទាំងក្នុងប្រទេសកម្ពុជា និងលើពិភពលោក។
ជាពិសេសដោយសារការរីកសាយភាយយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំលើប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញទំនាក់ទំនងសង្គម។ឯកឧត្តមបានបន្ត មានប្រសាសន៍បន្ថែមទៀតថា"កម្ពុជាមានភាពចាស់ទុំផ្នែកខាងសន្តិភាព។"
•ឃ្លាតក្នុងឱកាសនោះដែរលោក ភីតធ័រ មានអញ្ជើញមានប្រសាសន៍ពាក់ព័ន្ធអំពីសាវត្តា ការរួមចំនែកឧបត្ថម្ភគាំទ្រទៅលើគម្រោងផ្សព្វផ្សាយសន្តិភាព និងការកសាងសន្តិភាពសហគមន៍។
កម្មវិធីនោះមានការអញ្ជើញតំណាងបណ្តាញទាំង១០រាជធានីខេត្តឡើងឡើងមកចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម រួមទាំងលទ្ធផលអនុវត្តគម្រោងរយ:ពេលពីរឆ្នាំ។
គូបញ្ជាក់ផងដែរថាពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ
ចុងបញ្ចប់នៃពិធីប្រគល់វិញ្ញាបនបត្រដល់បណ្តាញ
មានការថតរូបទុកជាអនុស្សាវរីយ៍ និងពិសារភោជនាហាររួមគ្នា។
អត្ថបទដោយ រតនា ។
No comments:
Post a Comment