បាត់ដំបង: ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ឯ.ឧសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់។និងឯកឧត្តមអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនៃអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តប្រសិទ្ធសិលារាម(ហៅវត្តអណ្តូងនាង)
ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអណ្តូងនាងដែលស្ថិតក្នុងភូមិអណ្តូងនាង
ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បច្ច័យដែលបានមកពីអង្គកឋិនទាននេះនឹងយកទៅបន្តកសាងសាលាឆាន់បង្ហើយ ដែលមានប្រវែង ៣០ម៉ែត្រ x ២៥ម៉ែត្រ និងកម្ពស់៨.៥ម៉ែត្រ ចាប់ពីបាតដល់ដំបូលគិតទាំងជើងរាង 4 ម៉ែត្រ ដែលអាចរក្សាទុកបានរាប់ពាន់ឆ្នាំ ទុកជាសម្បត្តិបុណ្យ ក៏ដូចជាសម្បត្តិជាតិសម្រាប់គោរពបូជាយូរអង្វែងតទៅ។
អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនៃមូលដ្ឋាននីមួយៗ ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋ។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីបុណ្យប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីនោះមានការសូត្រមន្ត
សម្តែងធម៌ទេសនា និងព្រឹកថ្ងៃបន្ទាប់គឺមានធ្វើពិធីដង្ហែអង្គកឋិនទានឆ្ពោះទៅវត្តអណ្តូង រួចដង្ហែជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នង
អង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធ
នូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕
No comments:
Post a Comment