ពិធីអបអរសាទរ បុណ្យរំលឹកខួបលើកទី៣៣ ឆ្នាំរបស់អង្គការសមាគម សុវណ្ណភូមិវង្សភ័ក្តបូរី - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Monday, December 30, 2024

ពិធីអបអរសាទរ បុណ្យរំលឹកខួបលើកទី៣៣ ឆ្នាំរបស់អង្គការសមាគម សុវណ្ណភូមិវង្សភ័ក្តបូរី



បាត់ដំបង:ថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៤ 

អបអរសាទរ បុណ្យរំលឹកខួបលើកទី៣៣ ឆ្នាំរបស់អង្គការសមាគម សុវណ្ណភូមិវង្សភ័ក្តបូរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស ភក្តិបូរី អគ្គនាយកអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី និងលោកជំទាវ រួមទាំងសហការរីតាមភូមិភាគនីមួយៗក៏ដូចជាប្រជាពុទ្ធបរិស័ទអញ្ជើញមកតាមបណ្តាខេត្តទាំង២៥រាជធានីដែលជាបរិស័ទរបស់អង្គការផ្ទាល់។

ថ្លែងក្នុងឱកាសនោះឯកឧត្តម វង្ស ភ័ក្តភូម្មារិន្ទបានអញ្ជើញឡើងថ្លែងសន្ទរកថារៀបរាប់អំពីប្រវត្តិរបស់អង្គការនិង ការគ្រប់គ្រងរបស់ប្រធានសាខាតាមខេត្ត.ក្រុងទាំង២៥ ។

ឯកឧត្តម វង្ស ភ័ក្តភូម្មារិន្ទ ប្រធានអង្គការសមាគមសុវណ្ណភូមិ វង្សភ័ក្តបូរី បានបន្តមានប្រសាសន៍ថា អង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី បង្កើតឡើងតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩១  ហើយរហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ គឺមានរយៈពេល៣៣ឆ្នាំមកហើយ  ហើយអ្វីដែលឯកឧត្តមអាចឈរជើងបានដល់សព្វថ្ងៃ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមានឆន្ទៈអនុវត្តប្រាំយ៉ាង :

ទី០១-ត្រូវមានសុឆន្ទៈ នមស្ការ និងឧត្តមគតិ ។

ទី០២-មានកម្រងសាមគ្គីស្មោះត្រង់នឹងគ្នាទៅវិញទៅមក អត់។វាចវេ អត់ញុះញុង អត់ធ្វើអោយបែកបាក់សាមគ្គី ។

ទី០៣-មានភាពស្មោះត្រង់ រវាងមិត្តនិងមិត្ត រវាងជាតិនិងជាតិ ។ទី០៤-មានក្រមសីលធម៌ក្នុងនាមជាថ្នាក់ដឹកនាំពិតប្រាកដ ។ទី០៥-មានព្រហ្មវិហារធម៌និងមនុស្សធម៌ពិតប្រាកដ។

អង្គការសមាគមនសុវណ្ណភូមិ វង្សភ័ក្របូរី ជាអង្គការក្រៅមួយរាជរដ្ឋាភិវាលមួយដែលមិនរកប្រាក់កម្រៃ បច្ច័យដែលទ្រទ្រង់អង្គរការបានមកពីការរួមចំណែករបស់បរិស័ទទីជិតឆ្ងាយក្នុងក្រៅប្រទេស។

ពិធីនេះប្រារពធ្វើនៅសាខាអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី ស្ថិតភូមិ អូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។


ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមនិងលោកជំទាវ ក៏បានប្រគេន សាដក់ បច្ច័យ ដល់ព្រះសង្ឃ ចំនួន២២អង្គ និងចែកអំណោយដល់លោកយាយ លោកតា ដែលមានជីវភាពខ្វះខាតចំនួន ៤១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន-អង្ករ២៥គីឡូក្រាម- មុង០១-ភួយ០១-សារុង០១-ក្រមា០១-បោយទឹក០១-និងថវិកា ៥ម៉ឺនរៀល  ព្រមទាំងផ្តល់ជូនសំលៀកបំពាក់ដល់ប្រជាការពារចំនួន ៥កំប្លេផងដែរ ដែលសរុបរួមការចំណាយទាំងអស់ចំនួន ៦,៩០៤.០០០រៀល ៕



















































No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages