បាត់ដំបង:នារសៀលថ្ងៃទី២០ខែ មករា ឆ្នាំ២០២៥នៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំណុះស្នងការដ្ឋាននិងបូកសរុបលទ្ធផ លការងារប្រចាំខែមករាឆ្នាំ២០២៥លើកទិសដៅអនុវត្តបន្តនាខែខាងមុខ។
ចូលរួមក្នុងពិធីនេះមានលោក លោក ស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកអធិការនគរបាល ក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕
No comments:
Post a Comment