ក្រុងពោធិ៍សាត់៖ តាមប្រភពពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍មកកាន់អង្គភាពយើងថាមានក្រុមហ៊ុនមួយកំពង់ចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីដឹកលក់យ៉ាងគក្រឹងគក្រែងពេញក្រុងពោធិ៍សាត់
ពោលគឺស្ថិតនៅជិតរង្វង់មូលផ្ដិលចូលតាមខ្លោងទ្វាវត្តនៅក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បើបើកបរវិញលឿនៗ ដឹកមិនគ្រប ហុយ ចំណែកអាជ្ញាធរហាក់គ្មានខ្វាយខ្វល់នោះទេ។
កត្តាទាំងមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន។ ល។
មួយវិញទៀតគឺប៉ះពាល់សុខភាពសាធារណ:ទៀតផង។
បញ្ហារឿងក្រុមហ៊ុនលោកតាំង សារ៉េត ចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីលក់នោះលោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តពោធិ៍សាត់ បានលើកឡើងថាក្រុមហ៊ុនខាងលើនោះគឺមានច្បាប់ពីរច្រកចេញចូលខេត្តហើយ ចំណែកឯជម្រៅវិញគឺអនុញ្ញាតិ្តជឹកបានត្រឹមតែ5ម៉ែត្រប៉ុណ្ណោះ។
រីឯក្រុមហ៊ុនលោកតាំង សារ៉េត ក្រុមអ្នកយកព័ត៌មានយើងព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីអោយលោកជួយស្រាយបំភ្លឺពាក់ព័ន្ធរណ្ដៅដីដែលលោកកំពុងធ្វើអាជីវកម្ម តែទាក់ទងចូលលោកជាប់រវល់ប្រជុំរួចរាល់សឹមទាក់ទងមកវិញ តែមកដល់ម៉ោង១៧:០០នាទីនេះ ក្រុមការងារយើង ទាក់ទង ហើយជាច្រើនដងហើយពុំលើក។
យ៉ាងណាមិញ មជ្ឍដ្ឋានទូទៅស្នើសុំដល់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅរណ្ដៅដីរបស់ក្រុមហ៊ុនលោកតាំង សារ៉េតនោះផងទាន។
អង្គភាពយើងខ្ញុំនិងរងចាំស្រាយបំភ្លឺរៀងរាល់ធ្វើការ៕
No comments:
Post a Comment