អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញរៀបចំពិធីសែនព្រេនក្នុងផ្សារទំនើបភួពុយ​ នាឧិកាស ពិធីបុណ្យចូលឆ្នាំចិន - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Wednesday, January 29, 2025

អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញរៀបចំពិធីសែនព្រេនក្នុងផ្សារទំនើបភួពុយ​ នាឧិកាស ពិធីបុណ្យចូលឆ្នាំចិន

 



បាត់ដំបងថ្ងៃទី 29 ខែមករាឆ្នាំ 2025

អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងឯកឧត្តម ភួ ពុយ និងលោកជំទាវ បានអញ្ជើញរៀបចំពិធីសែនព្រេន​ ក្នុងផ្សារទំនើបភួពុយ​

ពិធីនោះមានការ លោតម៉ុងសាយ ដើម្បីបណ្ដេញនូវរាល់ទាំងឧបទ្រព្យចង្រៃឆ្នាំចាស់និងទទួលពរជ័យសិរីមង្គល វិបុលសុខសម្រាប់ឆ្នាំថ្មី។ 

នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ា​ ភួ​ វាសនា​ និង​ឯកឧត្តម​ ភួ​ ពុយ​ រួមទាំងលោកជំទាវ​ បានចែកអាំងប៉ាវជូនដល់សហការី និងអ្នកទីទាល់ក្រីក្រជាច្រើន នាក់។ 


គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូល ឆ្នាំចិននេះ ឬ ហៅម្យ៉ាងទៀតថា បុណ្យនិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន​ ជនជាតិវៀតណាម។ 

មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស តែងតែបានហៅថាពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ 

 ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន​ និង​វៀតណាម​ រួមទាំងជនជាតិខ្មែរយើងដែលជាប់ខ្សែស្រឡាយចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ជនជាតិចិននិងការធ្វើពាណិជ្ជកម្មជាមួយគ្នា៕ 













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages