សៀមរាប: ថ្ងៃទី18 ខែមីនា ឆ្នាំ 2025 មជ្ឈមណ្ឌលកម្ពុជាដើម្បីផ្សព្វផ្សាយប្រព័ន្ធឯករាជ្យដែលហៅកាត់ថាCCIM បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសុវត្ថិភាពឌីជីថល ដល់សិក្ខាកាមចំនួន 20 នាក់ ជាអ្នកសារព័ត៌មានអាជីពនិងសារព័ត៌មានពលរដ្ឋ នៅសណ្ឋាគារ Amber Angkor ក្រុង សៀមរាបខេត្តសៀមរាប ចំនួនពីរថ្ងៃ គឺថ្ងៃទី 17 18 ខែមីនា ឆ្នាំ 2025។
វគ្គសិក្ខាសាលានេះ ក្នុងគោលបំណង ផ្ដល់នូវចំណេះដឹង ផ្នែកខាងបច្ចេកវិទ្យា និងវិធីទប់ស្កាត់ហានិភ័យតាមប្រព័ន្ធឌីជីថលនិងដើម្បីឲ្យអ្នកសារព័ត៌មាន យល់ដឹង ឲ្យកាន់តែខ្ពស់ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ក្នុងយុគ្គសម័យ នៃសាកលភាវូបនីយកម្ម
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចង់លើកទឹកចិត្ត ដល់អ្នកសារព័ត៌មានអាជីព យកចំណេះជំនាញនេះទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ទៅដល់អង្គភាពរបស់ខ្លួននិងក្នុងសហគមន៍ ដើម្បី ដើម្បីបញ្ជ្រាប វិធី បង្ការនិងការពារទប់ស្កាត់ ទៅលើសុវត្ថិភាពឌីជីថល។
ក្នុងនោះ សង្កេតឃើញថាសិក្ខាកាម មានចូលរួមយកចិត្តទុកដាក់ យ៉ាងសកម្ម ចំពោះការអនុវត្តជាក់ស្ដែង ទៅលើសុវត្ថិភាពឌីជីថល។
តួយ៉ាង វគ្គបណ្ដុះបណ្ដាលនេះ បានឆ្លុះបញ្ចាំង និង ផ្ដល់នូវគុណវុទ្ឍី យ៉ាងសំខាន់ សម្រាប់ អ្នកសារព័ត៌មានអាជីព និងអ្នក ដែលប្រើប្រាស់ ប្រព័ន្ធឌីជីថល ដែលមិនអាចខ្វះវាបាន ក្នុងការរស់នៅប្រចាំថ្ងៃ
គួរបញ្ជាក់ផងដែរថា វិស័យឌីជីថល ជាវិស័យមួយ ដែលកំពុងតែឈានមុខគេ ក្នុងការកែប្រែរបៀបរស់នៅរបស់មនុស្សក្នុងសតវត្សទី២១។
ពីព្រោះការអភិវឌ្ឍន៍វិស័យឌីជីថលអាចជម្រុញកំណើនសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព វាជាកត្តាយ៉ាងទាក់ទាញមួយសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកទីផ្សារដែលប្រកបដោយនវានុវត្តន៍ភាព។ នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ធនធានមនុស្សនិងវឌ្ឍនភាពនៃបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ឌីជីថលអោយអស់ពីលទ្ធភាពដើម្បីជម្រុញឌីជីថលូបនីយកម្មនៅក្នុងសង្គមកម្ពុជា៕
No comments:
Post a Comment